ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 21 វិច្ឆិកា 2024 8:00 am > ថ្ងៃ សៅរ៍, 21 ធ្នូ 2024 5:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ រាជធានីភ្នំពេញ, ប្រទេសកម្ពុជា
កិច្ចពិភាក្សាស្តីពី បម្រែបម្រួលអាកាសធាតុ យេនឌ័រ និងតំបន់មេគង្គ
នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៤ វិទ្យាស្ថានខ្មែរសម្រាប់កិច្ចសហប្រតិបត្តការ និងសន្តិភាព បានរៀបចំកិច្ចពិភាក្សាមួយដែលផ្តោតទៅលើ «បម្រែបម្រួលអាកាសធាតុ យេនឌ័រ និងតំបន់មេគង្គ» ជាមួយភាគីពាក់ព័ន្ធក្នុងស្រុក និងតំបន់ ដែលមានសមាសភាពមកពីក្រសួង តំណាងស្ថានទូតបរទេសនៅភ្នំពេញ ស្ថាប័នស្រាវជ្រាវ មហាវិទ្យាល័យ និងអង្គការសង្គមស៊ីវិល។
អំឡុងពេលដែលការប្រែប្រួលអាកាសធាតុនៅក្នុងតំបន់ទន្លេមេគង្គ កំពុងផ្តល់ផលប៉ះពាល់លើគ្រប់វិស័យ ជាពិសេសសហគមន៍មូលដ្ឋាន កិច្ចពិភាក្សាខាងលើបានរៀបចំឡើងក្នុងគោលបំណងផ្តោតលើការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធសំខាន់ៗ ដើម្បីស្វែងយល់ពីយុទ្ធសាស្ត្រជាក់ស្តែងសម្រាប់ការសម្របខ្លួនទៅបម្រែបម្រួលអាកាសធាតុ ការផ្លាស់ប្តូរគំនិត ដើម្បីកំណត់ឱកាសសម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលអាចគាំទ្រកិច្ចខិតខំប្រឹងប្រែងក្នុងការសម្របខ្លួនទៅនឹងបម្រែបម្រួលអាកាសធាតុនៅ តំបន់ទន្លេមេគង្គ និងលើកកម្ពស់តួនាទីរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំទាក់ទងនឹងការការពារបរិស្ថាន និងនិរន្តភាពនៅកម្រិតសហគមន៍។
ចំណេះដឹងដែលទទួលបានពីការពិភាក្សាខាងលើនេះ បានរួមចំណែកដល់ការពិភាក្សាផ្សេងទៀត ស្តីពីរបៀបដែលយើងអាចកសាងសង្គមដែលមានសមធម៌ បរិយាបន្ន និងភាពធន់ជាងមុនក្នុងបរិបទបម្រែបម្រួលអាកាសធាតុ។
កម្មវិធីពន្លកចំណេះ កំណត់ថាកិច្ចសហប្រតិបត្តិការ និងការពិភាក្សាប្រកបដោយបរិយាបន្ន មានសារៈសំខាន់សម្រាប់ការអភិវឌ្ឍគោលនយោបាយសាធារណៈ ដែលរៀបចំឡើងក្នុងប្រទេសកម្ពុជា។ ការពិភាក្សាប្រកបដោយបរិយាបន្ន នឹងធានាថា សម្លេងចម្រុះត្រូវបានរាប់បញ្ចូលទៅក្នុងការសម្រេចចិត្ត។
ដើម្បីស្វែងរករូបភាព សូមចុចប៊ូតុង “VIEW EVENT GALLERY” នៅខាងក្រោមនេះ។