ព្រឹត្តិការណ៍ចុងក្រោយ

ពីការប្តេជ្ញាចិត្តទៅជាសកម្មភាព៖ ការពង្រឹងភាពធន់នឹងការប្រែប្រួលអាកាសធាតុប្រកបដោយបរិយាបន្ន នៅក្នុងឃុំអូរម្រះ
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 19 កុម្ភៈ 2026 8:00 am > ថ្ងៃ ចន្ទ, 30 មិនា 2026 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Stung Treng Province

ក្នុងរយៈពេលប្រាំមួយខែកន្លងមក អង្គការភូមិខ្ញុំ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ នៅឃុំអូរម្រះ ខេត្តស្ទឹងត្រែង បានសហការគ្នាលើគម្រោងស្តីពី «វិភាគគម្រោងនិងថវិកាសម្រាប់ការប្រែប្រួលអាកាសធាតុ
និង បរិយាបន្នសង្គមក្នុងផែនការវិនិយោគឃុំអូរម្រះ ឆ្នាំ ២០២៥» ដើម្បីធានាថាការវិនិយោគលើភាពធន់នឹងការប្រែប្រួលអាកាសធាតុ អាចឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋដែលប្រឈមនឹងហានិភ័យ។

លទ្ធផលសម្រេចបានគឺ ការពិគ្រោះយោបល់នៅក្នុងសហគមន៍ដែលមានការចូលរួមពីស្ត្រី យុវជន ជនជាតិដើមភាគតិច និងតំណាងសហគមន៍ ដើម្បីយល់ដឹងពីតម្រូវការរបស់ពួកគាត់សម្រាប់ផែនការវិនិយោគឃុំ។ តាមរយៈកិច្ចពិភាក្សានេះ សមាជិកសហគមន៍បានលើកឡើងពីដំណោះស្រាយជាក់ស្តែង ដើម្បីពង្រឹងភាពធន់ រួមមាន៖ កសិកម្មឆ្លាតវៃដែលធន់នឹងអាកាសធាតុ ការទទួលបានទឹកស្អាត និងការរៀបចំបន្ទប់ទឹកអនាម័យប្រកបដោយបរិយាបន្នសម្រាប់ជនមានពិការភាព។

អ្វីដែលសំខាន់នោះគឺ ការពិភាក្សាទាំងនេះមិនបានបញ្ឈប់ត្រឹមដំណាក់កាលរៀបចំផែនការនោះទេ។ ដោយផ្អែកលើអាទិភាពរបស់សហគមន៍ រដ្ឋបាលឃុំអូរម្រះបានបែងចែកកញ្ចប់ថវិកាមូលដ្ឋាន ដើម្បីគាំទ្រដល់ការផ្សព្វផ្សាយច្បាប់ស្តីពីជលផល ដល់ក្រុមជនងាយរងគ្រោះ ដោយមានការចូលរួមយ៉ាងសកម្មពីស្ត្រី មនុស្សចាស់ និងជនមានពិការភាព។

ដំណើរផ្លាស់ប្តូរពីកិច្ចពិភាក្សានៅក្នុងសហគមន៍ ទៅជាកម្មវិធីវិនិយោគក្នុងស្រុកនេះ បានបង្ហាញឱ្យឃើញថា ការធ្វើសេចក្តីសម្រេចចិត្តប្រកបដោយបរិយាបន្ន អាចបំប្លែងការប្តេជ្ញាចិត្តទៅជាសកម្មភាពដែលមានន័យ និងជួយកសាងសហគមន៍ដែលមានភាពធន់នឹងការប្រែប្រួលអាកាសធាតុ ដោយមិនទុកនរណាម្នាក់ចោល។

🌟 ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះគាំទ្រគំនិតផ្តួចផ្តើមក្នុងស្រុក ដោយដោះស្រាយបញ្ហាជាក់លាក់នៅមូលដ្ឋាន តាមរយៈកិច្ចសហការរវាងអង្គការសង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់បរិយាបន្ន និងការចូលរួមប្រកបដោយអត្ថន័យរបស់សហគមន៍។

គម្រោងនេះ​ ទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ ២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា ដែលអនុវត្តដោយអង្គការមូលនិធិអាស៊ី។