Latest events

ឱកាសហាត់ការជាមួយកម្មវិធីពន្លកចំណេះ៖ អ្នកហាត់ការផ្នែកផ្សព្វផ្សាយ
  • Date: ថ្ងៃ ពុធ, 20 មិនា 2024 12:00 am > ថ្ងៃ ពុធ, 10 មេសា 2024 12:00 am
  • Attending: 0
  • Location: ភ្នំពេញ

កម្មវិធីពន្លកចំណេះកំពុងស្វែងរកអ្នកហាត់ការផ្នែកផ្សព្វផ្សាយក្រៅម៉ោងម្នាក់ សម្រាប់រយៈពេលប្រាំមួយខែ ដើម្បីចូលរួមជាមួយក្រុមការងារកម្មវិធីពន្លកចំណេះក្នុងការអនុវត្តយុទ្ធសាស្ត្រផ្សព្វផ្សាយ រៀបចំ និងចែករំលែកមាតិកានៅលើបណ្តាញផ្សព្វផ្សាយរបស់កម្មវិធីពន្លកចំណេះ រចនា និងផលិតសម្ភារៈផ្សព្វផ្សាយ (ដូចជាវីដេអូផ្សព្វផ្សាយ ផ្ទាំងរូបភាពឌីជីថល ខិត្តប័ណ្ណ កូនសៀវភៅ) ជាដើម។

សម្រាប់ព័ត៌មានលម្អិត សូមចុចលើតំណភ្ជាប់នេះ៖
https://bongthom.com/job_detail/view_details_29132.html?preview=true&embed=true

ប្រសិនបើអ្នកមានចំណាប់អារម្មណ៍ សូមផ្ញើប្រវត្តិរូបសង្ខេប និងលិខិតចំណាប់អារម្មណ៍ ទៅកាន់អាសយដ្ឋានសារអេឡិចត្រូនិច ដោយដាក់ចំណងជើងសារ “Ponlok Chomnes Comms Intern” ទៅកាន់ recruitment.cambodia@asiafoundation.org

កាលបរិច្ឆេទឈប់ទទួលពាក្យ៖ ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤