ព្រឹត្តិការណ៍ចុងក្រោយ
កម្មវិធីចែករំលែកជាមួួយនឹងដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ
- កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 17 ឧសភា 2024
- ម៉ោង៖ 8:00 am > 12:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ ភ្នំពេញ
នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៤ កម្មវិធីពន្លកចំណេះ មានសេចក្ដីរីករាយដែលបានរៀបចំកម្មវិធីចែករំលែក ជាមួយនឹងដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ។
កម្មវិធីចែករំលែកជាមួយនឹងដៃគូនវានុវត្តន៍របស់កម្មវិធីពន្លកចំណេះ ត្រូវបានធ្វើឡើងក្នុងគោលបំណង៖
_ ណែនាំពីគោលនយោបាយគាំពារកុមារ
_ ណែនាំពីគោលនយោបាយស្តីពីការទប់ស្កាត់ការកេងប្រវ័ញ្ច ការរំលោភបំពាន និងការបៀតបៀនផ្លូវភេទ
_ កិច្ចព្រមព្រៀងភាពជាដៃគូ
_ គោលការណ៍ណែនាំស្តីពីការប្រើប្រាស់ស្លាកសញ្ញានៅក្រោមកម្មវិធីពន្លកចំណេះ
ដៃគូនវានុវត្តន៍នៃកម្មវិធីពន្លកចំណេះរួមមាន៖
កម្មវិធីចែករំលែកខាងលើនេះ ទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។