ព្រឹត្តិការណ៍ចុងក្រោយ
- កាលបរិច្ឆេទ៖ ថ្ងៃ ពុធ, 15 កក្កដា 2026 8:30 am > ថ្ងៃ សុក្រ, 17 កក្កដា 2026 4:30 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
កម្មវិធីពន្លកចំណេះ សហការជាមួយក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូបង្គោលស្តីពី ការស្រាវជ្រាវប្រកបដោយគុណភាព ដល់អ្នកស្រាវជ្រាវមកពីស្ថាប័នដៃគូ កាលពីថ្ងៃទី១៥ ដល់ទី១៧ ខែកក្កដា ឆ្នាំ២០២៦។
វគ្គបណ្តុះបណ្តាលនេះ បានពង្រឹងសមត្ថភាពរបស់អ្នកស្រាវជ្រាវក្នុងការគ្រោង និងអនុវត្តការស្រាវជ្រាវប្រកបដោយគុណភាព បរិយាបន្ន និងស្របតាមបរិបទជាក់ស្តែង ដែលរួមចំណែកដល់ការតាក់តែងគោលនយោបាយ និងការអភិវឌ្ឍកម្មវិធីដោយផ្អែកលើទិន្នន័យ ។
តាមរយៈការសិក្សាបែបអន្តរកម្ម និងការអនុវត្តសម្របសម្រួលផ្ទាល់ អ្នកចូលរួមបានរំលឹកពីការយល់ដឹងនៃសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ព្រមទាំងបានអនុវត្តគោលការណ៍ទាំងនេះទៅក្នុងគ្រប់ដំណាក់កាលនៃដំណើរការស្រាវជ្រាវ រួមមាន៖ គ្រោងការស្រាវជ្រាវ ការប្រមូលទិន្នន័យ ការវិភាគ និងការសរសេររបាយការណ៍។ លើសពីនេះ អ្នកចូលរួមក៏បានសាកល្បងអនុវត្តវិធីសាស្ត្រដឹកនាំវគ្គបណ្តុះបណ្តាលដល់សិក្ខាកាមដទៃផងដែរ។
សូមអរគុណដល់ ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម របស់កម្មវិធីពន្លកចំណេះ រួមមាន អង្គការជនពិការកម្ពុជា អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា និងអង្គការនារីដើម្បីសន្តិភាព ដែលបានសម្របសម្រួលសិក្ខាសាលានេះ។
សូមរង់ចាំតាមដានការងារបន្តរបស់អ្នកស្រាវជ្រាវរបស់យើង ដែលនឹងបណ្តុះបណ្តាលអ្នកស្រាវជ្រាវដទៃនាពេលអនាគត ក្នុងគោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវនៅកម្ពុជា។
