ព្រឹត្តិការណ៍ចុងក្រោយ

កិច្ចពិភាក្សាចែករំលែក លើកទី៧ | ការលើកកម្ពស់តួនាទីស្ត្រីក្នុងវិស័យស្រាវជ្រាវ និងគោលនយោបាយនៅកម្ពុជា
  • កាលបរិច្ឆេទ៖ ថ្ងៃ សុក្រ, 27 មិនា 2026
  • ម៉ោង៖ 8:00 am > 12:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៦កម្មវិធីពន្លកចំណេះ និងបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ បានសហការរៀបចំកិច្ចពិភាក្សាចែករំលែកអំពី៖ «ឧបសគ្គ និងសមិទ្ធផលរបស់អ្នកស្រាវជ្រាវជាស្រ្តីនៅក្នុងប្រព័ន្ធអេកូឡូស៊ីស្រាវជ្រាវ និងគោលយោបាយនៅកម្ពុជា» ដែលមានអ្នកចូលរួមប្រមាណជាង ៤០ នាក់ រួមមាន សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស អ្នកស្រាវជ្រាវ និងសមាជិកបណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ។

កិច្ចពិភាក្សាចែករំលែកនេះធ្វើឡើងដើម្បីអបអរសាទរទិវានារីអន្តរជាតិ ២០២៦ ក្នុងគោលបំណងចែករំលែកអំពីបទពិសោធន៍ បញ្ហាប្រឈម និងឱកាសដែលអ្នកស្រាវជ្រាវជាស្ត្រីកំពុងប្រឈម​ ក៏ដូចជាលើកកម្ពស់ការពិភាក្សារវាងអ្នកស្រាវជ្រាវ និងអ្នកតាក់តែងគោលនយោបាយ ដើម្បីពង្រឹងភាពជាអ្នកដឹកនាំ និងការចូលរួមរបស់ស្ត្រី។​ ការពិភាក្សានេះក៏បានជំរុញការបញ្ចូលក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម​ (GEDSI) នៅក្នុងប្រព័ន្ធស្រាវជ្រាវនៅកម្ពុជា។

កម្មវិធីពន្លកចំណេះ សហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការចូលរួមរបស់ ស្ត្រី (និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត) នៅក្នុងដំណើរការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយ។

ចែករំលែក