ព្រឹត្តិការណ៍ចុងក្រោយ

លើកកម្ពស់យុវជនក្នុងការដឹកនាំការស្រាវជ្រាវប្រកបដោយបរិយាបន្ន​
  • កាលបរិច្ឆេទ៖ ថ្ងៃ សៅរ៍, 6 មិថុនា 2026
  • ម៉ោង៖ 8:00 am > 5:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កាលពីថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៦ សាកលវិទ្យាល័យជាតិគ្រប់គ្រង ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងកម្មវិធីពន្លកចំណេះបាន​សហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ក្នុងការស្រាវជ្រាវប្រកបដោយគុណភាព» ដែលមានអ្នកចូលរួមពី និស្សិតមកពីសាលាគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ជាពិសេសនិស្សិតដែលកំពុងចូលរួមក្នុងវេទិកាគោលនយោបាយយុវជន។

វគ្គបណ្តុះបណ្តាលនេះ មានគោលបំណងពង្រឹងការយល់ដឹងរបស់សិក្ខាកាមលើគោលគំនិតនៃសមភាពភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ព្រមទាំងបង្ហាញពីតួនាទីរបស់គោលការណ៍ នេះក្នុងបរិបទស្រាវជ្រាវ។ និស្សិតបានសិក្សាស្វែងយល់ពីរបៀបបញ្ចូលគោលការណ៍សមភាពភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅក្នុងវិធីសាស្រ្តស្រាវជ្រាវ និងការប្រមូលទិន្នន័យ ព្រមទាំង​ទទួលបានឧបករណ៍សំខាន់ៗសម្រាប់វិភាគការស្រាវជ្រាវដែលមានស្រាប់ តាមរយៈការពិនិត្យបែបបរិយាបន្ន និងការកំណត់រកចន្លោះប្រហោងនៃការតំណាងឱ្យចំគោលដៅប្រកបដោយប្រសិទ្ធភាព។

កម្មវិធីពន្លកចំណេះ សហការជាមួយដៃគូ ដើម្បីលើកកម្ពស់ការចូលរួមរបស់ ស្ត្រី (និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត) រួមទាំងយុវជន នៅក្នុងដំណើរការស្រាវជ្រាវ និងការពិភាក្សាគោលនយោបាយ។

សូមរង់ចាំតាមដានបន្តទៀត ខណៈពេលដែលសិក្ខាកាមកំពុងបន្តឆ្លងកាត់កម្មវិធីវេទិកាគោលនយោបាយយុវជន!