Latest events

សិក្ខាសាលាស្ដីពី “ការស្ម័គ្រចិត្តរបស់យុវជន អក្ខរកម្មផ្នែកឌីជីថល និងការអភិវឌ្ឍសហគមន៍៖ ករណីសិក្សាកម្មវិធីអ្នកស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនៅកម្ពុជា (VMC) និងផែនទីបង្ហាញផ្លូវសម្រាប់ក្រុមយុវវ័យ និងយុវជន (AYRG)”
  • Date: ថ្ងៃ ព្រហស្បតិ៍, 20 មេសា 2023
  • Time: 8:30 am > 11:00 am
  • Attending: 0
  • Location: ភ្នំពេញ

កាលពីថ្ងៃព្រហស្បតិ៍ ទី២០ ខែមេសា ឆ្នាំ២០២៣ អង្គការសម្ព័ន្ធសិទ្ធិកុមារកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី “ការស្ម័គ្រចិត្តរបស់យុវជន អក្ខរកម្មផ្នែកឌីជីថល និងការអភិវឌ្ឍសហគមន៍៖ ករណីសិក្សាកម្មវិធីអ្នកស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនៅកម្ពុជា (VMC)
និងផែនទីបង្ហាញផ្លូវសម្រាប់ក្រុមយុវវ័យ និងយុវជន (AYRG)” ដោយមានការចូលរួមពីអង្គការនានាក្នុងប្រទេសកម្ពុជា រួមទាំងវាគ្មិនរបស់យើងមកពី គ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួង អប់រំយុវជន និងកីឡា និងកម្មវិធីស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំ។ សិក្ខាសាលានេះគ្របដណ្តប់ព័ត៌មានស្តីពីលទ្ធផលនៃការសិក្សាស្តីពីការស្ម័គ្រចិត្តរបស់យុវជន អក្ខរកម្មផ្នែកឌីជីថល និងការអភិវឌ្ឍសហគមន៍៖ ករណីសិក្សាកម្មវិធីអ្នកស្ម័គ្រចិត្តដើម្បីសហគមន៍ខ្ញុំនៅកម្ពុជា (VMC)
និងផែនទីបង្ហាញផ្លូវសម្រាប់ក្រុមយុវវ័យ និងយុវជន (AYRG)។

សិក្ខាសាលានេះទទួលបានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

Share