Latest events

កម្មវិធីពិភាក្សា និងផ្លាស់ប្តូរចំណេះដឹងរបស់កម្មវិធីពន្លកចំណេះ
  • Date: ថ្ងៃ ព្រហស្បតិ៍, 27 មេសា 2023
  • Time: 8:00 am > 5:00 pm
  • Attending: 0
  • Location: ភ្នំពេញ

កាលពីថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី បានសហការជាមួយដៃគូស្រាវជ្រាវ រៀបចំកម្មវិធីពិភាក្សា និងផ្លាស់ប្តូរចំណេះដឹង ស្តីពី៖ «ការលើកកម្ពស់វិស័យសេវាសាធារណៈសម្រាប់ក្រុមងាយរងគ្រោះនៅកម្ពុជា។» កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ១២០ នាក់ (ស្រ្តីប្រមាណ៣០%) ដែលមានតំណាងមកពីស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក ជនមានពិការភាព ស្ថាប័នឯកជន និស្សិត និងអ្នកជំនាញស្រាវជ្រាវ។ កម្មវិធីនេះធ្វើឡើងដើម្បីចែករំលែកគំនិត និងការយល់ដឹងទាក់ទងនឹងឱកាស និងបញ្ហាប្រឈមសម្រាប់ក្រុមងាយរងគ្រោះក្នុងការទទួលបានសេវាសាធារណៈនៅកម្ពុជា។
កម្មវិធីនេះបានពិភាក្សាលើប្រធានបទ និងបញ្ហាមួយចំនួននៅកម្ពុជា ដែលផ្អែកទៅលើការសិក្សា និងបានស្វែងរកអនុសាសន៍ក្នុងការលើកកម្ពស់វិស័យសេវាសាធារណៈនានា រួមមាន ទេសចរណ៍ ទេសន្តប្រវេសន៍ ការអប់រំរបស់ជនមានពិការភាព ប្រាក់សោធន៍និវត្តន៍ សេវាផ្គត់ផ្គង់ទឹកស្អាត អក្ខរកម្មផ្នែកឌីជីថល និងការអភិវឌ្ឍសហគមន៍ ជាដើម។
ចំណុចសំខាន់ៗមួយចំនួនដែលទាញចេញពីការពិភាក្សារួមមានៈ ដំណើរការផែនការអភិវឌ្ឍន៍គួរតែមានការចូលរួមពីប្រជាពលរដ្ឋ ដើម្បីធានាបាននូវបរិយាបន្ន និងការឆ្លើយតបយេនឌ័រ។ គួរតែមានយន្តការផ្តល់មតិជាសម្ងាត់ប្រកបដោយបរិយាបន្ន ដើម្បីធានាថាតម្រូវការរបស់ប្រជាពលរដ្ឋត្រូវបានដោះស្រាយ និងឆ្លើយតប។ លើសពីនេះ គួរតែមានទិន្នន័យដើម្បីគាំទ្រការបង្កើត និងការអនុវត្តគោលនយោបាយ។ វាក៏មានសារៈសំខាន់ផងដែរក្នុងការធានាឱ្យមានការបែងចែកធនធានខ្ពស់ជាងមុន ដើម្បីដោះស្រាយបញ្ហាសង្គមសម្រាប់ជនដែលងាយរងគ្រោះ។
កម្មវិធីពិភាក្សា និងផ្លាស់ប្តូរចំណេះដឹងនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

Share