Latest events

វេទិកាគោលនយោបាយថ្នាក់ខេត្តស្តីពី៖ «សារៈសំខាន់នៃការស្រាវជ្រាវនៅថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩»
  • Date: ថ្ងៃ ព្រហស្បតិ៍, 18 សីហា 2022
  • Time: 8:30 am > 5:30 pm
  • Attending: 0
  • Location: Battambang

នៅថ្ងៃទី ១៨ ខែសីហា ២០២២ កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ីបានសហការជាមួយអង្គការដៃគូស្រាវជ្រាវ រួមមាន សមាគមកុមាររីករាយ សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា និងអង្គការភូមិខ្ញុំ រៀបចំវេទិកាគោលនយោបាយថ្នាក់ខេត្តស្តីពី៖ «សារៈសំខាន់នៃការស្រាវជ្រាវនៅថ្នាក់ក្រោមជាតិក្នុងការឆ្លើយតបទៅនឹងវិបត្តិកូវីដ-១៩» នៅខេត្តបាត់ដំបង ដោយមានអ្នកចូលរួមផ្ទាល់ និងពីចម្ងាយតាមរយៈប្រព័ន្ធ Zoom។​ អ្នកចូលរួមជាង ៥០ នាក់ រួមមានតំណាងរដ្ឋាភិបាលថ្នាក់ក្រោមជាតិ អង្គការសង្គមស៊ីវិល ក៏ដូចជាអ្នកតាក់តែងគោលនយោបាយ បានចូលរួមវេទិកានេះ ដើម្បីចែករំលែកលទ្ធផលការស្រាវជ្រាវ ពិភាក្សា និងផ្លាស់ប្តូរមតិយោបល់នានា​ ទៅលើប្រធានបទចំនួនបួនសំខាន់ៗ រួមមាន ការប្រើប្រាស់ទិន្នន័យនៅថ្នាក់ក្រោមជាតិក្នុងការគាំទ្រការសម្រេចចិត្តដើម្បីឆ្លើយតបនឹងផលប៉ះពាល់នៃកូវីដ-១៩លើជនងាយរងគ្រោះ ការបោះបង់ការសិក្សារបស់សិស្សនៅខេត្តក្រចេះ ជនជាតិដើមភាគតិចនៅខេត្តស្ទឹងត្រែង និងសុខុមាលភាពកុមារនៅខេត្តបាត់ដំបង។

វេទិកាគោលនយោបាយថ្នាក់ខេត្តនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។