Latest events

ពិធីសម្ពោធ កម្មវិធីពន្លកចំណេះដំណាក់កាលទី២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា
  • Date: ថ្ងៃ ពុធ, 15 វិច្ឆិកា 2023
  • Time: 8:30 am > 11:30 am
  • Attending: 0
  • Location: ភ្នំពេញ

កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី បានរៀបចំពិធីសម្ពោធ «កម្មវិធីពន្លកចំណេះដំណាក់កាលទី២៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា»។ កម្មវិធីនេះមានអ្នកចូលរួមប្រមាណ ៩០នាក់ (ស្រ្តីប្រមាណ៣០%) ដែលមានតំណាងមកពីស្ថាប័នរដ្ឋាភិបាលថ្នាក់ជាតិ និងក្រោមជាតិ អង្គការសង្គមស៊ីវិលក្នុងស្រុក ស្ថាប័នឯកជន និងអ្នកជំនាញស្រាវជ្រាវ។

ពិធីសម្ពោធ កម្មវិធីពន្លកចំណេះដំណាក់កាលទី២ រៀបចំឡើងដើម្បីបង្ហាញពីគោលបំណង យុទ្ធសាស្ត្រ និងដៃគូរបស់កម្មវិធី គូសបញ្ជាក់ការតម្រឹមកម្មវិធីជាមួយរបៀបវារៈអភិវឌ្ឍន៍របស់កម្ពុជាលើកទឹកចិត្តភាគីពាក់ព័ន្ធសម្រាប់ការចូលរួមយ៉ាងសកម្ម សំដែងអំណរគុណដល់អតីតក្រុមប្រឹក្សាផ្នែកបច្ចេកទេសរបស់កម្មវិធីពន្លកចំណេះដំណាក់កាលទីមួយ ការចូលរួមចំណែកពីស្ថាប័នដៃគូ និងលើកទឹកចិត្តដល់ការគាំទ្រជាបន្តបន្ទាប់ ការប្រកាសមូលនិធិផ្ដួចផ្ដើម ថវិកាអនុវត្តសកម្មភាព កញ្ចប់តូច (launch initiatives – the Innovation Grant) និងសម្ពោធគេហទំព័រថ្មីរបស់កម្មវិធី។

កម្មវិធីនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

Share