Latest events

សមាជិកបណ្តាញស្ដ្រីក្នុងវិស័យស្រាវជ្រាវ បានបញ្ចប់វគ្គបណ្តុះបណ្តាលខ្លីស្តីពី «ការសរសេរគម្រោងស្នើសុំ »
  • Date: ថ្ងៃ អាទិត្យ, 15 ឧសភា 2022
  • Time: 9:00 am > 12:00 pm
  • Attending: 0
  • Location: Zoom

នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២ សមាជិករបស់បណ្តាញស្ដ្រីក្នុងវិស័យស្រាវជ្រាវ បានបញ្ចប់វគ្គបណ្តុះបណ្តាលមួយស្តីពី «ការសរសេរគម្រោងស្នើសុំ»។ ក្រោយបញ្ចប់វគ្គសិក្សានេះ អ្នកចូលរួមអាចវិភាគបញ្ហារៀបចំ និងរចនាគម្រោង ដោយមានការអនុវត្តផែនការ និងការសរសេរសំណើសុំថវិកាលម្អិត។សមាជិករបស់បណ្តាញចំនួនដប់ប្រាំនាក់បានចុះឈ្មោះចូលរួមក្នុងវគ្គបណ្តុះបណ្តាលនេះ។ អ្នកចូលរួមទទួលបានចំណេះដឹង និងបានបញ្ចប់វគ្គបណ្តុះបណ្តាលនេះ តាមរយៈការអនុវត្តការងារ និងការធ្វើបទបង្ហាញជាក្រុម។ វគ្គបណ្តុះបណ្តាលនេះប្រព្រឹត្តិទៅរៀងរាល់ថ្ងៃអាទិត្យចាប់ពី ថ្ងៃទី១០ ខែមេសា ដល់ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២២។ 

វគ្គបណ្តុះបណ្តាលនេះ ត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។