ប្រព័ន្ឋចុះបញ្ជីតាម​អ៊ិនធើណិត​សម្រាប់​សហគ្រាស​ធុនតូច និង​មធ្យម

ការចុះបញ្ជីអនឡាញ​របស់សហគ្រាស​ធុនតូច និង​មធ្យម ជាមធ្យោបាយមួយ​នៃការកាត់បន្ថយ​ការិយាធិបតេយ្យ អាច​កាត់​បន្ថយ​អំពើពុករលួយ និង​ធានា​តម្លាភាព។ ក្រុមហ៊ុន​ទើប​តែ​ចាប់​ផ្ដើម ដែលមានដើមទុន ៣.០០០ ដុល្លារ ឬច្រើន​ជាងនេះ នឹង​អាច​​ចុះបញ្ជីបាន ដោយប្រើប្រាស់​ដំណើរការ​ថ្មីនេះ ដែល​អាជីវកម្ម​នានានឹង​ត្រូវចំណាយពេល​ត្រឹមតែពីរទៅបីថ្ងៃ​ប៉ុណ្ណោះ ដើម្បីបញ្ចប់។ ប្រសិនបើ​មនុស្សនាំគ្នាទៅក្រសួង និង​ដាក់​ពាក្យ​ដោយផ្ទាល់ ជាទូទៅ​ត្រូវចំណាយពេលពី ១០ ទៅ ១៥ ថ្ងៃ ដើម្បីបញ្ចប់ដំណើរការទាំងមូល។ See original document here.

គំនិតផ្ដួចផ្ដើម​ឧស្សាហកម្មបៃតង

ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម​អំពាវនាវ​ឱ្យក្រុមហ៊ុននានា​ ធ្វើការស្វែងរក​ប្រភព​ថាមពល​ជំនួស និង​ប្រភពថាមពលក​កើត​ឡើងវិញ ដែល​នឹង​កាត់បន្ថយ​ចំណាយ​លើថាមពល ពង្រឹង​សមត្ថភាព​​ផលិតកម្ម និង​លើកស្ទួយ​ឧស្សាហកម្មតម្លៃបន្ថែម (ជាឧស្សាហកម្ម ដែល​ប្រសើរជាង​​ការផលិត​ត្រឹមតែ​វត្ថុធាតុ​ដើម ដោយមិនមាន​ចំណាយ បន្ថែមទៀតឡើយ)។ សិក្ខាសាលា​ស្ដីពី​ឧស្សាហកម្ម​បៃតង​មានគោលបំណង​ជំរុញ​ការ​ប្រើប្រាស់​​ថាមពល​ប្រកបដោយប្រសិទ្ធភាព ថាមពលកើត​ឡើងវិញ និង​ថាមពលជំនួសក្នុងចំណោម​ឧស្សាហកម្ម​សំខាន់ៗ​​របស់កម្ពុជា។ សិក្ខាសាលានេះ​មានគោលដៅ​ជាក់លាក់​មកលើ​រោងចក្រ​ធ្វើ​ឥដ្ឋ ដែល​ត្រូវបានចាត់ទុកថា ជាឧស្សាហកម្ម​មួយ ដែល​ចាំបាច់​ត្រូវ​អនុវត្តន៍ដែល​អំណោយផលដល់បរិស្ថានជាងនេះ​។ See original document here.

រៀបចំសៀវភៅណែនាំស្ដីពី​ការ​ចុះធ្វើអធិការកិច្ច

សៀវភៅណែនាំនេះ​ត្រូវបានរៀបចំឡើង ដើម្បី​ធានាឲ្យបានថា សហគ្រាស​ធុនតូច និងមធ្យម យល់អំពីច្បាប់​ទាក់ទង​នឹង​ការ​ចុះធ្វើអធិការកិច្ច​របស់​រាជរដ្ឋាភិបាល និង​ដើម្បី​ជួយ​ទប់ស្កាត់​ការ​ប៉ុនប៉ង​គំរាមកំហែងយកប្រាក់​ពីសំណាក់អ្នកចុះត្រួតពិនិត្យ​ដែល​ពុករលួយ។ គោលការណ៍ណែនាំនេះ​គ្របដណ្តប់ទៅលើ​ការចុះធ្វើអធិការកិច្ចជាច្រើន​ចាប់ពី​អនាម័យ​ចំណីអាហារ ដល់​សុខភាព និង​សុវត្ថិភាព។ See original documents here and here.

រៀបចំ​ប្រព័ន្ធ​ទទួល​ស្គាល់​គុណភាព​ថ្នាក់ជាតិ​ថ្មី

ប្រព័ន្ធ​ថ្មីមួយ​ត្រូវបានរៀបចំឡើង​ ដើម្បី​ធានា​ថា រាល់​ផលិតផល​ ដែលផលិតនៅកម្ពុជា​ទាំងអស់​ស្របតាម​ស្ដង់ដារ​គុណភាព​អាស៊ាន និង​អន្តរជាតិ នៅខណៈដែល​ព្រះរាជាណាចក្រកម្ពុជា​ត្រៀម​ខ្លួន​សម្រាប់​សមាហរណកម្ម​តំបន់​នៅ​ចុងឆ្នាំ​នេះ។ ក្រសួង​ឧស្សាហកម្ម​ និង​សិប្បកម្ម​ត្រូវការ​ធានាឲ្យបានថា ក្រុមហ៊ុន និង​ទីភ្នាក់ងារ​នានា​ ដែល​ផ្ដល់​សេវា​ធ្វើ​វិញ្ញាបនបត្រ​កម្ម​ផលិតផល​​មាន​ជំនាញក្នុងការធ្វើបែបនេះ និង​កំពុងធ្វើប្រតិបត្តិការ​ទៅរក​ស្ដង់ដារដ៏ខ្ពស់បំផុត។ រាល់ផលិតផល​ដែលផលិតនៅ​កម្ពុជា​ទាំង​អស់ រួមមាន សម្លៀកបំពាក់ អង្ករ នំផលិតនៅក្នុង​ស្រុក ទឹក​ច្រក​ដប ជាដើម តម្រូវឱ្យ​មាន​ការ​បញ្ជាក់ពីគុណភាព​ នៅពេល​វេច​ខ្ចប់ និង​លក់​ទាំងនៅ​ក្នុង​ស្រុក និង​នៅក្រៅប្រទេស។ ក្រុមប្រឹក្សា​ជាតិស្ដង់ដារ​នៃប្រទេសថៃ​នឹង​ធ្វើការជាមួយ​នាយកដ្ឋាន​ទទួលស្គាល់​គុណភាព​របស់​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម​ ដើម្បីដំឡើង​ប្រព័ន្ធនេះ។ បច្ចុប្បន្ន ប្រព័ន្ធ​ទទួលស្គាល់គុណភាព​ និង​មន្ទីរ​ពិសោធន៍​របស់កម្ពុជាស្ថិតនៅក្រោមការ​មើលការខុសត្រូវ​​​របស់​ក្រសួង​ឧស្សាហកម្ម​ និងសិប្បកម្ម ក្រសួង​កសិកម្ម និង​ក្រសួង​សុខភាពសាធារណៈ។ ឥឡូវ នាយកដ្ឋាន​ទទួលស្គាល់​គុណភាព​ ដែលទើបតែបង្កើតថ្មីក្រោមការគ្រប់គ្រងរបស់​ក្រសួង​ឧស្សាហកម្ម និងសិប្បកម្ម នឹង​ដើរតួនាទី​ជា​អង្គភាព​ត្រួតពិនិត្យ​របស់រដ្ឋាភិបាល​តែមួយគត់ក្នុងការ​ធ្វើឱ្យដំណើរការ​នេះឲ្យ​កាន់តែ​ឆាប់រហ័ស និង​មានលក្ខណៈស្មុគស្មាញ​តិចជាង​មុន។ See original document here.

ការលើកស្ទួយ​ សហគ្រាស​ធុនតូច និងមធ្យម

ក្រសួង​ឧស្សាហកម្ម និង​សិប្បកម្ម​ កំពុងស្ថិត​នៅក្នុង​ដំណើរការ​​នៃ​ការ​ធ្វើសេចក្តីព្រាង​គោលនយោបាយ​ស្ដីពីការ​លើកស្ទួយ​សហគ្រាស​ធុនតូច និងមធ្យម ក្នុងគោលបំណង​ដើម្បី​ផ្ដល់​ក្របខ័ណ្ឌ​ថ្នាក់ជាតិ​មួយ ដើម្បី​លើកស្តួយ និង​ធ្វើ​និយ័តកម្មលើ​សហគ្រាស​ធុនតូច និងមធ្យម ក៏ដូចជា​ពន្យល់​យ៉ាងលម្អិត​អំពី​របបពន្ធ​ច្បាស់​លាស់មួយ​សម្រាប់​វិស័យនេះ។ គោលនយោបាយ​នេះ​មានគោលបំណង​ផ្ដល់​ផែនទីចង្អុលផ្លូវ​ច្បាស់លាស់មួយ​សម្រាប់​ការ​អភិវឌ្ឍ​សហគ្រាស​ធុនតូច និង​មធ្យម​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា តាមរយៈ​ការបង្កើត​និយមន័យជាតិ​នៃ​សហគ្រាសធុនតូច និងមធ្យម ការ​ធ្វើ​ឱ្យ​វិធានពន្ធ​មានលក្ខណៈ​សាមញ្ញ ដើម្បី​ឱ្យ​អាជីវកម្មនានា​ប្រើប្រាស់​វិធីសាស្ត្រ​ធ្វើ​​បញ្ជី​គណនេយ្យ និង​គោរព​តាម​ពន្ធដារកាន់តែ​ប្រសើរ​ឡើង។ See original documents here and here.