បោះពុម្ពផ្សាយ៖ 11 សីហា 2026

គង់ ស្រីរ័ត្ន – ការរួមចំណែកដល់គោលនយោបាយប្រកបដោយបរិយាបន្នតាមរយៈអ្នកស្រាវជ្រាវវ័យក្មេង

អ្នកស្រាវជ្រាវវ័យក្មេងកម្ពុជាជំរុញសមភាពយេនឌ័រ

អូស្ត្រាលីកំពុងវិនិយោគលើអ្នកស្រាវជ្រាវស្ត្រីជំនាន់ក្រោយនៅកម្ពុជា ដើម្បីពង្រឹងជំនាញរបស់ពួកគេក្នុងការស្រាវជ្រាវគោលនយោបាយផ្អែកលើភស្តុតាង។

បណ្តាញ SheThinks ដែលទទួលបានការគាំទ្រពីរដ្ឋាភិបាលអូស្ត្រាលី កំពុងផ្តល់ការបណ្តុះបណ្តាលស្តីពី ការស្រាវជ្រាវសកម្មភាពចូលរួមបែបស្ត្រីនិយម (FPAR) ដោយបំពាក់អ្នកស្រាវជ្រាវស្ត្រីនូវជំនាញស្រាវជ្រាវជាក់ស្តែង ដើម្បីបង្កើតការស្រាវជ្រាវប្រកបដោយបរិយាបន្ន និងផ្អែកលើភស្តុតាង ដែលជួយផ្តល់ព័ត៌មានដល់ការរៀបចំគោលនយោបាយ និងជំរុញការផ្លាស់ប្តូរសង្គមជាវិជ្ជមាន។

សូមជួបជាមួយ កញ្ញា គង់ ស្រីរ័ត្ន ដែលការស្រាវជ្រាវរបស់កញ្ញាផ្តោតលើការស្វែងយល់ពីឧបសគ្គនានាដែលអ្នកស្រាវជ្រាវស្ត្រីជួបប្រទះនៅកម្ពុជា។ ការងាររបស់កញ្ញាកំពុងបង្កើតភស្តុតាង ដើម្បីគាំទ្រដល់គោលនយោបាយ និងកំណែទម្រង់ស្ថាប័ននានា ដែលជំរុញសមភាពយេនឌ័រ និងលើកកម្ពស់បរិយាកាសស្រាវជ្រាវដែលកាន់តែប្រកបដោយបរិយាបន្ន។

សូមចុចទីនេះដើម្បីទស្សនាវីដេអូ!

ចែករំលែក