Latest events

សូមស្វាគមន៍ Leane ដែលជាអ្នកប្រឹក្សាការផ្សព្វផ្សាយសម្រាប់កម្មវិធីពន្លកចំណេះ
  • Date: ថ្ងៃ ចន្ទ, 26 កុម្ភៈ 2024 8:00 am > ថ្ងៃ ចន្ទ, 26 សីហា 2024 5:00 pm
  • Attending: 0
  • Location: ភ្នំពេញ

យើងខ្ញុំមានសេចក្តីសោមនស្សរីករាយ សូមជម្រាបជូនលោកអ្នកថា កម្មវិធីពន្លកចំណេះបានចូលរួមជាមួយ អ្នកប្រឹក្សាការផ្សព្វផ្សាយ តាមរយៈកម្មវិធីអ្នកស្ម័គ្រចិត្តអូស្ត្រាលី។

អ្នកស្រី Leane Regan ចូលរួមជាមួយកម្មវិធីពន្លកចំណេះ ក្នុងនាមជា
អ្នកប្រឹក្សាការផ្សព្វផ្សាយ ដើម្បីពង្រឹងការផ្សព្វផ្សាយ ការស្រាវជ្រាវទៅកាន់ក្រុមគោលដៅចម្រុះ ធ្វើឱ្យការផ្សព្វផ្សាយការស្រាវជ្រាវកាន់តែអាចប្រើប្រាស់បាន និងមានប្រសិទ្ធភាព។ អ្នកស្រី មានបំណងបង្កើនសមត្ថភាពដៃគូរបស់កម្មវិធីពន្លកចំណេះ ក្នុងការរចនា ការចែកចាយ និងការត្រួតពិនិត្យការផ្សព្វផ្សាយ។

ជាមួយនឹងថ្នាក់អនុបណ្ឌិតការផ្សព្វផ្សាយ វិទ្យាសាស្រ្តពីសាកលវិទ្យាល័យជាតិអូស្ត្រាលី អ្នកស្រី Leane នាំមកនូវបទពិសោធន៍ស្រាវជ្រាវ និងការផ្សព្វផ្សាយជាច្រើនតាមរយៈការធ្វើការងារ នៅក្នុងស្ថាប័នស្រាវជ្រាវដែលផ្តល់មូលនិធិជាសាធារណៈក្នុងប្រទេសអូស្ត្រាលី ហើយថ្មីៗនេះ លោកស្រីបានគ្រប់គ្រងកម្មវិធីការផ្សព្វផ្សាយសម្រាប់អង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបដែលផ្តល់មូលនិធិដល់ការស្រាវជ្រាវនៅក្នុងប្រទេសអូទ្រីស និងអាល្លឺម៉ង់។

ខណៈពេលដែលបំពេញការងារក្នុងការផ្សព្វផ្សាយដើម្បីផ្ដល់ជូនអំពីគោលនយោបាយបរិស្ថាន និងថាមពល អ្នកស្រី Leane ក៏បានបង្កើត និងផ្តល់នួវកម្មវិធីបណ្តុះបណ្តាលការផ្សព្វផ្សាយសម្រាប់អ្នកស្រាវជ្រាវនៅតាមបណ្តាប្រទេសជាច្រើន។

Share