ព្រឹត្តិការណ៍ចុងក្រោយ
ការពង្រឹងការសម្របសម្រួលការពិភាក្សាប្រកបដោយបរិយាបន្ន សម្រាប់អភិបាលកិច្ចមូលដ្ឋាន
- កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 18 ឧសភា 2026 8:00 am > ថ្ងៃ ពុធ, 20 ឧសភា 2026 4:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
កាលពីថ្ងៃទី១៨ ដល់ ២០ ខែឧសភា ឆ្នាំ២០២៦ កម្មវិធីពន្លកចំណេះ សហការជាមួយក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមបានរៀបចំវគ្គបណ្ដុះបណ្ដាលគ្រូបង្គោល ស្តីពី ការពិភាក្សាប្រកបដោយបរិយាបន្ន ដល់គ្រូបង្គោលនៃ សាលាជាតិរដ្ឋបាលមូលដ្ឋាន និងក្រសួងមហាផ្ទៃ។
វគ្គបណ្ដុះបណ្ដាលនេះ បានពង្រឹងការយល់ដឹង និងការអនុវត្តជាក់ស្តែងផ្នែក សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ព្រមទាំង គោលការណ៍ណែនាំស្តីពីការពិភាក្សាប្រកបដោយបរិយាបន្ន។ ក្នុងនាមជាគ្រូបង្គោល អ្នកចូលរួមនឹងយកចំណេះដឹង និងជំនាញសម្របសម្រួលទាំងនេះ ទៅបង្ហាត់បន្តដល់មន្ត្រីអាជ្ញាធរមូលដ្ឋាន នៅថ្នាក់ខេត្ត ស្រុក និងឃុំ-សង្កាត់ ទូទាំងប្រទេសកម្ពុជា។
តាមរយៈការសិក្សាបែបអន្តរកម្ម និងការអនុវត្តការសម្របសម្រួលផ្ទាល់ អ្នកចូលរួមបានបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការរៀបចំផែនការ សម្របសម្រួល និងលើកកម្ពស់ដំណើរការកិច្ចពិភាក្សា ឱ្យកាន់តែមានបរិយាបន្ន និងអាចចូលរួមបានដោយងាយស្រួលនៅក្នុងបរិបទការងារវិជ្ជាជីវៈ។
សូមរង់ចាំតាមដានការងារបន្តរបស់គ្រូបង្គោលនៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្នុងការនាំយកការអនុវត្តការពិភាក្សាប្រកបដោយបរិយាបន្ន និងបរិយាបន្ន សង្គម ឱ្យកាន់តែកៀកជិតជាមួយសហគមន៍មូលដ្ឋាននៅទូទាំងប្រទេសកម្ពុជា។
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
បង្ហាញរូបភាពព្រឹត្តិការណ៍
