Latest events

បាឋកថាគោលនយោបាយតាមប្រព័ន្ធអនឡាញស្តីពី «ការអភិវឌ្ឍទីក្រុង និងការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ចនៃក្រុងព្រះសីហនុក្នុងអំឡុងពេលកូវីដ-១៩»
  • Date: ថ្ងៃ ពុធ, 29 មិថុនា 2022
  • Time: 10:00 am > 11:30 am
  • Attending: 0
  • Location: Phnom Penh

នៅថ្ងៃទី ២៩ ខែមិថុនា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី និងមជ្ឈមណ្ឌលខេមរសិក្សាបានសហការរៀបចំបាឋកថាគោលនយោបាយតាមប្រព័ន្ធអនឡាញស្តីពី «ការអភិវឌ្ឍទីក្រុង និងការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ចនៃក្រុងព្រះសីហនុក្នុងអំឡុងពេលកូវីដ-១៩» ដែលមានអ្នកចូលរួមចំនួន ៤០នាក់ មកពីស្ថាប័ននានានៅក្នុងប្រទេសកម្ពុជា រួមជាមួយវាគ្មិនកិត្តិយសដែលអញ្ជើញមកពីរដ្ឋបាលខេត្តព្រះសីហនុ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុផងដែរ។ បាឋកថាគោលនយោបាយតាមប្រព័ន្ធអនឡាញនេះបានផ្តល់ជាព័ត៌មានស្តីពីលទ្ធផលនៃការសិក្សាលើការអភិវឌ្ឍទីក្រុង និងការផ្លាស់ប្តូរសង្គម-សេដ្ឋកិច្ចនៃក្រុងព្រះសីហនុក្នុងអំឡុងពេលកូវីដ-១៩ ស្ថានភាពនៃផែនការមេពហុគោលបំណង ការអភិវឌ្ឍសេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ និងការចែករំលែកស្តីពីសកម្មភាពបច្ចុប្បន្ន និងក្របខណ្ឌនៃការស្តារសេដ្ឋកិច្ចឡើងវិញរបស់ខេត្តព្រះសីហនុ។

បាឋកថាគោលនយោបាយតាមប្រព័ន្ធអនឡាញនេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់ អង្គការមូលនិធិអាស៊ី។