Latest events

បាឋកថាគោលនយោបាយស្តីពីកង្វះពលកម្ម និងបញ្ហាប្រឈមក្នុងការជ្រើសរើសកម្មករក្នុងវិស័យកសិកម្ម
  • Date: ថ្ងៃ សុក្រ, 21 មករា 2022
  • Time: 8:00 am > 12:00 pm
  • Attending: 0
  • Location: Phnom Penh

កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ី និងមជ្ឈមណ្ឌលសិក្សាគោលនយោបាយបានសហការរៀបចំបាឋកថាគោលនយោបាយស្តីពីកង្វះពលកម្ម និងបញ្ហាប្រឈមក្នុងការជ្រើសរើសកម្មករក្នុងវិស័យកសិកម្ម នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ ដើម្បីបង្ហាញលទ្ធផលសិក្សា និងពិភាក្សាអំពីគោលនយោបាយទាក់ទងនឹងកង្វះកម្លាំងពលកម្ម និងបញ្ហាប្រឈមរបស់និយោជកក្នុងការជ្រើសរើសកម្មករក្នុងវិស័យកសិកម្ម។​​ ដែលមានអ្នកចូលរួមប្រមាណ៣០ រូប រួមមាន តំណាងមកពីស្ថាប័នរដ្ឋ និងស្ថាប័នមិនមែនរដ្ឋាភិបាល និងបញ្ញាវន្ត ដើម្បីពិភាក្សាអំពីបញ្ហាប្រឈម និងឱកាសនានានៅក្នុងវិស័យកសិកម្មក្នុងវិបត្តិកូវីដ-១៩ ដូចជា ឱកាសការងារ និងឱកាសផ្សេងៗទៀតក្នុងវិស័យកសិកម្ម។

បាឋកថាគោលនយោបាយនេះទទួលបានការឧបត្ថម្ភគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។