Latest events

សិក្ខាសាលាថ្នាក់ក្រោមជាតិស្តីពី ទេសន្តប្រវេសន៍ និងសុខុមាលភាពសង្គម ក្នុងបរិបទកូវីដ១៩ និងភាពពាក់ព័ន្ធទៅលើគោលនយោបាយ និងផែនការអភិវឌ្ឍន៍
  • Date: ថ្ងៃ ចន្ទ, 12 មិថុនា 2023
  • Time: 8:00 am > 12:00 pm
  • Attending: 0
  • Location: ខេត្តបាត់ដំបង

កាលពីថ្ងៃចន្ទ ទី១២ ខែមិថុនា ឆ្នាំ២០២៣​ មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍ (ADIC) សហការជាមួយ មណ្ឌលទទួលពលករកំរៀង (KMC) បានរៀបចំសិក្ខាសាលាថ្នាក់ក្រោមជាតិ លើប្រធានបទ “ទេសន្តប្រវេសន៍ និងសុខុមាលភាពសង្គម ក្នុងបរិបទកូវីដ១៩ និងភាពពាក់ព័ន្ធទៅលើគោលនយោបាយ និងផែនការអភិវឌ្ឍន៍” ដោយមានអ្នកចូលរួម៤៧នាក់ ដែលក្នុងនោះស្រី១១នាក់។ សិក្ខាសាលានេះបានដកស្រង់នូវមេរៀនសំខាន់ៗ និងលទ្ធផលដែលទទួលបានពីការសិក្សាដោយ ADIC ស្តីពីការស្វែងយល់ពីសុខុមាលភាពសង្គមនៃការធ្វើចំណាកស្រុក និងគ្រួសារនៅតាមព្រំដែនកម្ពុជា-ថៃ ក្នុងដំណាក់កាលនៃការរាតត្បាតកូវីដ១៩។ ការរៀបចំសិក្ខាសាលានេះ ជំរុញឱ្យមានកិច្ចសហការក្នុងចំណោមស្ថាប័នពាក់ព័ន្ធ រួមមាន ភ្នាក់ងាររដ្ឋាភិបាលថ្នាក់ក្រោមជាតិ អាជ្ញាធរមូលដ្ឋាន សហគមន៍មូលដ្ឋាន ដៃគូអភិវឌ្ឍន៍ និងអង្គការក្រៅរដ្ឋាភិបាល។ ទន្ទឹមនឹងនេះ សិក្ខាសាលានេះ មានគោលបំណងលើកកម្ពស់វប្បធម៌ស្រាវជ្រាវ និងការអនុវត្តន៍ក្នុងការស្រាវជ្រាវ ក្នុងចំណោមអ្នករៀបចំផែនការថ្នាក់ក្រោមជាតិ ដើម្បីពួកគាត់អាចដាក់បញ្ចូលលទ្ធផលស្រាវជ្រាវ ទៅក្នុងផែនការអភិវឌ្ឍន៍ថ្នាក់ក្រោមជាតិ ជាពិសេស ក្នុងបរិបទនៃពិភពលោកដែលផ្លាស់ប្តូរយ៉ាងឆាប់រហ័ស និងហានិភ័យដែលកាន់កើនឡើងជានិច្ច។

សិក្ខាសាលានេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

 

 

 

 

 

Share