Latest events

សិក្ខាសាលាស្ដីអំពី «វិស័យស្រាវជ្រាវក្នុង គោលនយោបាយការបរទេសនៅកម្ពុជា»
  • Date: ថ្ងៃ អង្គារ, 14 មិនា 2023
  • Time: 4:00 pm > 7:00 pm
  • Attending: 0
  • Location: ភ្នំពេញ

កាលពីថ្ងៃអង្គារ ទី១៤ ខែមីនា ឆ្នាំ២០២៣ កម្មវិធីពន្លកចំណេះរបស់អង្គការមូលនិធិអាស៊ីបានរៀបចំសិក្ខាសាលាស្តីអំពី៖«វិស័យស្រាវជ្រាវក្នុងគោលនយោបាយការបរទេសនៅកម្ពុជា» ក្នុងគោលបំណងស្វែងរកធាតុចូល និងមតិយោបល់ពីភាគីពាក់ព័ន្ធលើលទ្ធផលបឋមនៃការសិក្សាអំពី«វិស័យស្រាវជ្រាវក្នុងគោលនយោបាយការបរទេសនៅកម្ពុជា»ដែលរៀបរៀងដោយអង្គការ វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព។ កម្មវិធីនេះក៏ជាវេទិកាមួយសម្រាប់ភាគីពាក់ព័ន្ធដើម្បីពង្រីកបណ្តាញទំនាក់ទំនង ផ្លាស់ប្តូរមតិយោបល់ ដើម្បីរួមចំណែកដល់ការលើកស្ទួយវិស័យស្រាវជ្រាវនៅកម្ពុជា។ សិក្ខាសាលានេះមានអ្នកចូលរួមចំនួន ៧៩រូប ដែលប្រមាណ ៦០% ជាស្រ្តី ដែលជាអ្នកស្រាវជ្រាវ និងតំណាងមកពីក្រសួង អង្គការក្រៅរដ្ឋាភិបាល ស្ថាប័នស្រាវជ្រាវ និងសាកលវិទ្យាល័យ។
ចំណុចសំខាន់ៗពីសិក្ខាសាលា៖
– អ្នកចូលរួមមានការចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះសិក្ខាសាលានេះ ជាពិសេសសិស្សានុសិស្ស ដែលបានជ្រួតជ្រាបអំពីលទ្ធផលស្រាវជ្រាវដែលបង្ហាញដោយ CICP
– អ្នកស្រាវជ្រាវត្រូវបានលើកទឹកចិត្តឱ្យសរសេរជាភាសាខ្មែរ ដើម្បីលើកស្ទួយអក្សរសាស្ត្រខ្មែរ និងការបោះពុម្ពផ្សាយជាភាសាជាតិ
– អ្នកស្រាវជ្រាវ អ្នកសិក្សា ជាពិសេសនិស្សិតត្រូវបានលើកទឹកចិត្តឱ្យបោះពុម្ពផ្សាយ និងបង្កើតទំនាក់ទំនងជាមួយស្ថាប័នស្រាវជ្រាវក្នុងប្រទេសកម្ពុជា
– គោលនយោបាយការបរទេសដ៏មានប្រសិទ្ធភាពត្រូវបានគាំទ្រដោយការស្រាវជ្រាវដែលឆ្លុះបញ្ចាំងអំពីនិន្នាការសកល និងក្នុងតំបន់ ដែលទាំងនេះនឹងជួយរដ្ឋាភិបាលក្នុងការទាញយកឱកាសនានា ព្រមទាំងឆ្លើយតបទៅនឹងព្រឹត្តិការណ៍ដែលយើងមិនអាចគិតទុកជាមុនបាន ។

សិក្ខាសាលានេះទទួលបានការគាំទ្រពី ក្រសួងការបរទេស និងពាណិជ្ជកម្មអូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅកម្ពុជា របស់អង្គការមូលនិធិអាស៊ី។

 

 

 

 

Share