ព្រឹត្តិការណ៍ចុងក្រោយ

ការគាំទ្រដល់គោលនយោបាយឱ្យកាន់តែប្រសើរឡើង តាមរយៈទិន្នន័យ ការសិក្សារៀនសូត្រ និងភាពជាដៃគូ
  • កាលបរិច្ឆេទ៖ ថ្ងៃ ព្រហស្បតិ៍, 2 កក្កដា 2026
  • ម៉ោង៖ 8:00 am > 1:00 pm
  • ចំនួនអ្នកចូលរួម៖ 0
  • ទីកន្លែង៖ Phnom Penh

កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៦ កម្មវិធីពន្លកចំណេះបានរៀបចំវេទិកាឆ្លុះបញ្ចាំងឆ្នាំ២០២៦ដោយមានអ្នកចូលរួម ជាង ៤០នាក់ រួមមាន អ្នកស្រាវជ្រាវ អ្នកតាក់តែងគោលនយោបាយ សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម និងស្ថាប័នដៃគូរបស់កម្មវិធីពន្លកចំណេះ ។

ក្នុងឱកាសនៃដំណើរការអនុវត្តកម្មវិធីឈានចូលដល់ឆ្នាំទី៣ អ្នកចូលរួមបានឆ្លុះបញ្ចាំងពីតួនាទីនៃការស្រាវជ្រាវ ការពិភាក្សា និងការចូលរួមពីភាគីពាក់ព័ន្ធ ក្នុងការរួមចំណែកដល់ដំណើរការគោលនយោបាយនៅកម្ពុជា។ តាមរយៈការរួមគ្នាគូសផែនទីនៃដំណើរការគោលនយោបាយ អ្នកចូលរួមបានចែករំលែកបទពិសោធន៍ កំណត់កត្តាជំរុញ និងបញ្ហាប្រឈមដែលប៉ះពាល់លើគោលនយោបាយ ព្រមទាំងបានដកស្រង់មេរៀនជាក់ស្តែង ដើម្បីពង្រឹងក្នុងកិច្ចការគោលនយោបាយទៅថ្ងៃអនាគត។

ការយល់ដឹងដែលទទួលបានពីវេទិកានេះ នឹងក្លាយជាមូលដ្ឋានសម្រាប់អនុវត្តសកម្មភាព ក្នុងគោលបំណងពង្រឹងតួនាទីរបស់ទិន្នន័យ កិច្ចពិភាក្សាប្រកបដោយបរិយាបន្ន និងភាពជាដៃគូ ដើម្បីគាំទ្រដល់ការរៀបចំគោលនយោបាយនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព។

ចែករំលែក