ព្រឹត្តិការណ៍ចុងក្រោយ
ទិវាអភិវឌ្ឍន៍ជនបទពិភពលោក ឆ្នាំ២០២៦ | រួមកម្លាំងគ្នាដើម្បីកសាងសហគមន៍ជនបទឱ្យកាន់តែរឹងមាំ
- កាលបរិច្ឆេទ៖ ថ្ងៃ ចន្ទ, 6 កក្កដា 2026
- ម៉ោង៖ 10:00 am > 11:00 pm
- ចំនួនអ្នកចូលរួម៖ 0
- ទីកន្លែង៖ Phnom Penh
កម្មវិធីពន្លកចំណេះមានសេចក្ដីរីករាយក្នុងការចូលរួមអបអរសាទរទិវាអភិវឌ្ឍន៍ជនបទពិភពលោក ឆ្នាំ២០២៦ ក្រោមប្រធានបទ «អំណាចជនបទ ផលជះជាសកល» ។ ថ្ងៃនេះជាវេលាមួយដើម្បីអបអរដល់ភាពជាអ្នកដឹកនាំ ភាពធន់ និងការរួមចំណែករបស់សហគមន៍ជនបទ និងការប្តេជ្ញាចិត្តរួមគ្នារបស់ក្នុងការកសាងសហគមន៍ប្រកបដោយបរិយាបន្ន និងចីរភាព។
ក្នុងឱកាសនេះ យើងសូមចែករំលែក «គោលនយោបាយស្តីពី ការអភិវឌ្ឍជនបទ ឆ្នាំ២០២៥-២០៣៥» របស់កម្ពុជា ដែលជាក្របខ័ណ្ឌជាតិក្នុងការកសាងសហគមន៍ជនបទឱ្យមានភាពរុងរឿង បរិយាបន្ន ភាពធន់ និងចីរភាព។
តាមរយៈភាពជាដៃគូជាមួយរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងស្ថាប័នស្រាវជ្រាវ កម្មវិធីពន្លកចំណេះគាំទ្រ៖
- ការស្រាវជ្រាវដែលផ្អែកលើទិន្នន័យជាក់លាក់
- សហគមន៍ចម្រុះមានភាពងាយស្រួលក្នុងការទទួលបានព័ត៌មានទាក់ទងនឹងការលទ្ធផលនៃការស្រាវជ្រាវ និងគោលនយោបាយ
- ការលើកកម្ពស់សំឡេង និងទស្សនៈរបស់សហគមន៍ក្នុងកិច្ចពិភាក្សាគោលនយោបាយសាធារណ
ថ្ងៃនេះ យើងអបអរសាទរវឌ្ឍនភាពដែលបានធ្វើ និងធានាថា សហគមន៍អាចចូលរួមក្នុងការរួមចំណែកដល់ដំណើរការគោលនយោបាយ និងអនាគតរឹងមាំរបស់ប្រទេសកម្ពុជា ដោយមិនទុកនរណាម្នាក់ចោល។
