Latest events

ពិធីសម្ពោធ «បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ» ជាផ្លូវការ
  • Date: ថ្ងៃ ព្រហស្បតិ៍, 17 មិនា 2022
  • Time: 11:00 am > 12:00 pm
  • Attending: 0
  • Location: Phnom Penh
ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២២ កម្មវិធីពន្លកចំណេះ របស់ អង្គការមូលនិធិអាស៊ី មានសេចក្តីរីករាយក្នុងការបើកពិធីសម្ពោធ «បណ្តាញស្រ្តីក្នុងវិស័យស្រាវជ្រាវ» ជាផ្លូវការ ដែលជាវេទិកាមួយសម្រាប់អ្នកស្រាវជ្រាវជាស្ត្រី ជួបជុំ ចែករំលែកចំណេះដឹង និងឆ្លើយតបបញ្ហាវិសមភាពយេនឌ័រនៅក្នុងសហគមន៍ស្រាវជ្រាវនៅកម្ពុជា តាមរយៈការលើកកម្ពស់ និងការលើកតម្កើងសម្លេងស្ត្រីក្នុងវិស័យស្រាវជ្រាវ ដើម្បីធានាឱ្យបានបរិយាបន្ន។
ពិធីសម្ពោធជាផ្លូវការនេះត្រូវបានចូលរួមដោយគណៈធិបតី ដូចជា លោកជំទាវកិត្តិបណ្ឌិត អ៊ឹង កន្ថាផាវី រដ្ឋមន្ត្រីក្រសួងកិច្ចការនារី ឯកឧត្តម ទៀន សំណាង ប្រធានវិទ្យាស្ថានជាតិនៃវិទ្យាស្ថានជាតិការទូត និងទំនាក់ទំនងអន្តរជាតិ ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំកម្ពុជា លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតអង់គ្លេសប្រចាំកម្ពុជា លោកជំទាវបណ្ឌិត Dr. Devyani Uttam Khobragade ឯកអគ្គរដ្ឋទូតឥណ្ឌាប្រចាំកម្ពុជា លោក David D. Arnold ប្រធានអង្គការមូលនិធិអាស៊ី និងភ្ញៀវកិត្តិយសជាង៦០ នាក់ រួមមានអ្នកស្រាវជ្រាវវ័យក្មេង អ្នកស្រាវជ្រាវ តំណាងស្ថានទូត និងថ្នាក់ដឹកនាំអង្គការសង្គមស៊ីវិលមួយចំនួនទៀតនៅកម្ពុជា។
ពិធីសម្ពោធជាផ្លូវការនេះត្រូវបានគាំទ្រដោយ ក្រសួងការបរទេស និងពាណិជ្ជកម្ម អូស្ត្រាលី តាមរយៈកម្មវិធីពន្លកចំណេះ៖ ទិន្នន័យ និងការពិភាក្សាដើម្បីការអភិវឌ្ឍនៅក្នុងកម្ពុជា របស់ អង្គការមូលនិធិអាស៊ី។