Latest events

សិក្ខាសាលាបណ្ដុះបណ្ដាលស្ដីពី៖ សមភាពយេនឌ័រ និងបរិយាបន្នពិការភាព
  • Date: ថ្ងៃ ពុធ, 14 កុម្ភៈ 2024 8:00 am > ថ្ងៃ ព្រហស្បតិ៍, 15 កុម្ភៈ 2024 4:00 pm
  • Attending: 0
  • Location: ភ្នំពេញ

កម្មវិធីពន្លកចំណេះ សហការជាមួយក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម បានរៀបចំសិក្ខាសាលាបណ្តុះបណ្តាលរយៈពេលពីរថ្ងៃស្តីពី “សមភាពយេនឌ័រ និងបរិយាបន្នពិការភាព” នៅថ្ងៃទី ១៤-១៥ ខែកុម្ភៈ ឆ្នាំ ២០២៤។ គោលបំណងនៃវគ្គបណ្តុះបណ្តាលនេះគឺដើម្បីផ្តល់សហការីមកពីស្ថាប័នដៃគូរបស់កម្មវិធីពន្លកចំណេះ នូវចំណេះបន្ថែមទាក់ទងនឹងគោលគំនិត និងគោលនយោបាយ ឬច្បាប់នានាដែលពាក់ព័ន្ធនឹងសមភាពយេនឌ័រ និងការដាក់បញ្ចូលពិការភាព ការប្រើប្រាស់ភាសា និងការឆ្លុះបញ្ចាំងលើអាកប្បកិរិយាផ្ទាល់ខ្លួន ការយល់ឃើញ និងទស្សនៈអំពីយេនឌ័រ និងពិការភាពក្នុងជីវិតប្រចាំថ្ងៃ និងការងារ។

លទ្ធផលរំពឹងទុករួមមាន៖

  • អ្នកចូលរួមបានដឹងអំពីភាពខុសគ្នារវាងភេទ និងយេនឌ័រ និងគោលគំនិតអន្តរប្រសព្វ។
  • អ្នកចូលរួមបានដឹងកាន់តែច្បាស់អំពីបទដ្ឋានសង្គម អត្តសញ្ញាណយេនឌ័រ និងរបៀបដែលផ្នត់គំនិតមានឥទ្ធិពលលើការយល់ឃើញ។
  • អ្នកចូលរួមបានដឹងអំពីឧបសគ្គដែលជនមានពិការភាពប្រឈមមុខ ក្របខ័ណ្ឌច្បាប់ដែលពាក់ព័ន្ធ និងយុទ្ធសាស្ត្ររបស់ស្ថាប័នសម្រាប់ដោះស្រាយបញ្ហាប្រឈមទាំងនេះ។
  • អ្នកចូលរួមបានដឹងអំពីយុទ្ធសាស្រ្តទំនាក់ទំនងប្រកបដោយប្រសិទ្ធភាព សារៈសំខាន់នៃភាសាដែលបង្ហាញការគោរព វិធីសាស្រ្តផ្អែកលើសិទ្ធិក្នុងការដាក់បញ្ចូល ការរចនា និងអនុវត្តគម្រោងដែលរួមបញ្ចូលពិការភាព។

សូមអរគុណដល់ ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម របស់កម្មវិធីពន្លកចំណេះ រួមមាន អង្គការជនពិការកម្ពុជា (អ.ព.ក) អង្គការយេនឌ័រ និងអភិវឌ្ឍន៍ដើម្បីកម្ពុជា (GADC) និងអង្គការនារីដើម្បីសន្តិភាព (ន.ដ.ស) ដែលបានសម្របសម្រួលសិក្ខាសាលាបណ្តុះបណ្តាលនេះ។

សូមរង់ចាំសកម្មភាពបន្ទាប់ និងស្វែងរករូបថតពីសិក្ខាសាលានៅខាងក្រោម។

Share