ថវិកាគាំទ្រការស្រាវជ្រាវ
អង្គការមូលនិធិអាស៊ី នឹងជ្រើសរើសស្ថាប័នស្រាវជ្រាវក្នុងស្រុកមួយចំនួន ក្នុងមួយលើកៗ ដើម្បីទទួលបានជំនួយតាមរយៈថវិកាគាំទ្រការស្រាវជ្រាវបែបសកម្ម សម្រាប់ធ្វើការស្រាវជ្រាវប្រកបដោយគុណភាពនានា ដែលទាក់ទងគោលនយោបាយទាំងនៅកម្រិតថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។ ការប្រកួតប្រជែងយកថវិកាសម្រាប់ការស្រាវជ្រាវនេះមានចំនួន បីលើក។
ការប្រកួតប្រជែងយកថវិកាគាំទ្រការស្រាវជ្រាវនេះ មានគោលបំណងផ្តល់ការគាំទ្រដល់អង្គការដែលមានសកម្មភាព ឬការងារស្រាវជ្រាវ ទៅលើបញ្ហាទាក់ទងនឹងការអភិវឌ្ឍនានា ដែលជះឥទ្ធិពលទៅលើគោលយោបាយ។ គម្រោងពន្លកចំណេះ លើកទឹកចិត្តជាពិសេសដល់ស្ថាប័នដែលទើបបង្កើតថ្មី អង្គការតូចៗ និង/ឬ អង្គការដែលធ្វើការជាមួយក្រុមងាយរងគ្រោះ ឱ្យដាក់ពាក្យចូលរួមក្នុងការប្រកួតប្រជែងយកថវិកានេះ។ ថវិកានេះនឹងផ្តល់ឱកាសកាន់តែទូលំទូលាយ ដល់បណ្តាអង្គការ ដែលមានសក្តានុពលក្នុងការលើកសំណើ និងធ្វើការស្រាវជ្រាវប្រកបដោយភាពច្នៃប្រឌិត ជាពិសេសលើបញ្ហាទាំងឡាយណា ដែលអង្គការធំៗមិនបានធ្វើការក្នុងវិស័យនោះ។
នៅក្នុងដំណាក់កាលសំណើបង្ហាញពីចំណាប់អារម្មណ៍សម្រាប់ថវិកាគាំទ្រការស្រាវជ្រាវជុំទីមួយ ស្ថាប័នចំនួនបួនត្រូវបានជ្រើសរើស រួមមាន៖
- អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា
- ដេប៉ាតឺម៉ង់ទេសចរណ៍ សាកលវិទ្យាល័យភូមិន្ទភ្នំពេញ
- សមាគមខ្មែរដើម្បីអភិវឌ្ឍន៍ជនបទកម្ពុជា
- មជ្ឈមណ្ឌលស្រាវជ្រាវគរុកោសល្យជំនាន់ថ្មី អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា
នៅក្នុងដំណាក់កាលសំណើបង្ហាញពីចំណាប់អារម្មណ៍សម្រាប់ថវិកាគាំទ្រការស្រាវជ្រាវជុំទីពីរ ស្ថាប័នចំនួនពីរត្រូវបានជ្រើសរើស រួមមាន៖
នៅក្នុងដំណាក់កាលសំណើបង្ហាញពីចំណាប់អារម្មណ៍សម្រាប់ថវិកាគាំទ្រការស្រាវជ្រាវជុំទីបី ស្ថាប័នចំនួនបួនត្រូវបានជ្រើសរើស រួមមាន៖
- មជ្ឈមណ្ឌលសំរាប់ការវិភាគបញ្ហាអភិវឌ្ឍន៍
- អង្គការសម្ព័ន្ធដើម្បីសុចរិតភាព និងគណនេយ្យភាពសង្គម (ស.ស.គ)
- អង្គការវិទ្យាស្ថានបំរើអ្នកសម្របសម្រួលការងារអភិវឌ្ឍន៍
- ក្រុមប្រឹក្សាយុវជនកម្ពុជា
ថវិកាគាំទ្រការស្រាវជ្រាវបែបសហការ
ថវិកាគាំទ្រការស្រាវជ្រាវបែបសហការ គឺជាថវិកាប្រកួតប្រជែង ដែលផ្តល់ជូនដល់ស្ថាប័នស្រាវជ្រាវ ដើម្បីធ្វើការសិក្សាស្រាវជ្រាវដោយមានការចូលរួមពីស្ថាប័នផ្សេងៗរបស់រាជរដ្ឋាភិបាលកម្ពុជា។ ប្រធានបទនៃការសិក្សាស្រាវជ្រាវត្រូវផ្តោតទៅលើ ការស្តារឡើងវិញពីវបត្តិកូវីដ-១៩ គោលនយោបាយការបរទេសនិងទំនាក់ទំនងអន្តរជាតិរបស់កម្ពុជា បញ្ហាប្រឈមក្នុងស្រុកដែលអាចលើកឡើងនៅក្នុងតំបន់ក្នុងអំឡុងពេលដែលកម្ពុជាធ្វើជាប្រធានផ្លាស់វេណរបស់អាស៊ាន បញ្ហាប្រឈមផ្នែកការគាំពារសង្គម និងប្រធានបទផ្សេងៗទៀត។
នៅក្នុងដំណាក់កាលសំណើបង្ហាញពីចំណាប់អារម្មណ៍សម្រាប់ថវិកាគាំទ្រការស្រាវជ្រាវបែបសហការ ស្ថាប័នចំនួនបួនត្រូវបានជ្រើសរើស រួមមាន៖