ដៃគូ​ក្រោម​កម្មវិធីពន្លក​ចំណេះ ដំណាក់កាល​ទី ២

ដៃគូយុទ្ធសាស្រ្ត

ដោយមានការគាំទ្រពីក្រសួងការបរទេស និងពាណិជ្ជកម្មអូស្រ្តាលី កម្មវិធីពន្លកចំណេះ ដំណាក់កាលទី២ នឹងគាំទ្រដៃគូយុទ្ធសាស្ត្រចំនួនប្រាំ ដើម្បីអនុវត្តយុទ្ធសាស្ត្រ និងសកម្មភាពរបស់កម្មវិធី។ យុទ្ធសាស្ត្រ និងសកម្មភាពរបស់កម្មវិធីនឹងត្រូវបានចង្អុលបង្ហាញដោយទិសដៅយុទ្ធសាស្ត្រ ជំនាញ និងប្រធានបទដែលដៃគូយុទ្ធសាស្ត្របានជ្រើសរើស ។

ក្នុងអំឡុងពេលនៃការអនុវត្តកម្មវិធី ក្រោមប្រធានបទនីមួយៗ ដៃគូយុទ្ធសាស្ត្រនឹងស្រាវជ្រាវ ឬប្រើប្រាស់ការស្រាវជ្រាវដែលមានស្រាប់ ប្រើប្រាស់វិធីសាស្រ្តជាច្រើនដើម្បីផ្សព្វផ្សាយការស្រាវជ្រាវ និងរៀបចំការពិភាក្សាប្រកបដោយបរិយាបន្ន។ ជុំវិញយន្តការគោលនយោបាយទាំងបីនេះ អង្គការមូលនិធិអាស៊ីនឹងគាំទ្រដល់ការពង្រឹងសមត្ថភាពដល់ស្ថាប័នដៃគូយុទ្ធសាស្ត្រ។

ដៃគូយុទ្ធសាស្ត្រអាចអនុវត្តសកម្មភាពកម្មវិធីមួយចំនួន ឬទាំងអស់ ទៅតាមប្រធានបទដែលពួកគេបានជ្រើសរើស។ ដំណាក់កាលនៃសកម្មភាពនឹងខុសគ្នាពីដៃគូមួយទៅដៃគូមួយ។

ដៃគូយុទ្ធសាស្ត្រចំនួន៥ រួមមាន៖

 

ដៃគូនវានុវត្តន៍

កម្មវិធីពន្លកចំណេះថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍ គឺជាដំណើរការប្រកួតប្រជែងមួយសម្រាប់អង្គការ ស្ថាប័នក្នុងស្រុក ដើម្បីស្នើ និងសាកល្បងគំនិតច្នៃប្រឌិតរបស់ពួកគេ ដើម្បីឆ្លើយតបទៅនឹងឱកាស/បញ្ហាគោលនយោបាយដែលកំពុងលេចចេញទាំងនៅថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍នេះត្រូវបានរំពឹងថានឹងគាំទ្រដល់អង្គការ  ស្ថាប័នក្នុងស្រុកចំនួនប្រាំមួយនៅកម្ពុជាសម្រាប់កម្មវិធីទាំងមូល ដែលមានរយៈពេលពីប្រាំបីខែដល់ដប់ពីរខែ 

ថវិកាគាំទ្រសកម្មភាពបែបនវានុវត្តន៍ នឹងគាំទ្រគំនិតច្នៃប្រឌិតដែលប្រើវិធីសាស្ត្របរិយាបន្ន ដើម្បីលើកកម្ពស់ ភាពធន់នឹងអាកាសធាតុបែបបរិយាបន្ន ការអភិវឌ្ឍផ្នែកឌីជីថល ស្ថានភាព តម្រូវការ និងការទទួលបានសេវាសាធារណៈបែបបរិយាបន្ន ស្ត្រី សន្តិភាព និងសន្តិសុខ និងប្រធានបទពាក់ព័ន្ធគោលនយោបាយផ្សេងទៀតលើសពីនេះ ដៃគូដែលបានជ្រើសរើសនឹងមានលទ្ធភាពចូលទៅកាន់បណ្តាញប្រព័ន្ធអេកូចំណេះដឹងកាន់តែទូលំទូលាយនៅក្នុងប្រទេសកម្ពុជា។ ដៃគូនានានឹងអាចពង្រឹងបណ្តាញដែលមានស្រាប់របស់ពួកគេ និងបង្កើតបណ្តាញថ្មីតាមរយៈយន្តការបណ្តាញ របស់កម្មវិធីពន្លកចំណេះ រួមទាំងការពិភាក្សាគោលនយោបាយផងដែរតាមរយៈយន្តការទាំងនេះ ដៃគូនានានឹងអាចបង្កើនឱកាសរបស់ពួកគេក្នុងការប្រាស្រ័យទាក់ទងជាមួយដៃគូផ្សេងទៀត និងអ្នកបង្កើតគោលនយោបាយទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ 

នៅអំឡុងពេលប្រកាសទទួលពាក្យសម្រាប់ថវិកានវានុវត្តន៍ (វគ្គទីមួយ) ស្ថាប័នចំនួនបួន ត្រូវបានជ្រើសរើស រួមមាន៖ 

នៅអំឡុងពេលប្រកាសពាក្យសម្រាប់ថវិកានវានុវត្តន៍ (វគ្គទីពីរ)​ ស្ថាប័នចំនួនបួន ត្រូវបានជ្រើសរើស រួមមាន៖

 

ដៃគូសហការ

ថវិកាគំាទ្រកិច្ចសហការគឺជាយុទ្ធសាស្រ្តភាពជាដៃគូ ដែលផ្តល់ឪកាសដល់ស្ថាប័ន​ស្រាវជ្រាវ​ អង្គការសង្គមស៊ីវិល និងស្ថាប័នផ្សេងៗ ដើម្បី​អនុវត្តសកម្មភាព (ការស្រាវជ្រាវ ការផ្សព្វផ្សាយ ឬការពិភាក្សា) នៅកម្រិតថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ។ ថវិកាគំាទ្រកិច្ចសហការ នឹងគំាទ្រដល់ប្រធានបទដែលដៃគូសហការបានជ្រើសរើស ក៏ដូចជាការដោះស្រាយបញ្ហាផ្សេងៗដែលកើតឡើងពីការ​សាកល្បងវិធីសាស្រ្ត និងការ​បន្តត្រួតពិនិត្យការអនុវត្តកម្មវិធី។ សកម្មភាពទំាងនេះនឹងបង្កើនកិច្ចគំាទ្រ និងទំនុកចិត្តពី​រដ្ឋាភិបាល និងអង្គការក្រៅ​រដ្ឋាភិបាលដៃគូសហការរួមមាន៖

 

ដៃគូចូលរួមក្នុងគោលនយោបាយ

ថវិកាគំាទ្រចូលរួមក្នុងគោលនយោបាយរបស់កម្មវិធីពន្លកចំណេះ គឺជា​ថវិកាគំាទ្រកិច្ចសហការ​ដែល​​ផ្តល់​ឱ្យអង្គការ​ ឬ​ សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ដើម្បីឆ្លើយតបទៅនឹងតម្រូវការ​ផ្នែក​ស្រាវជ្រាវ (ទិន្នន័យ) ការ​ផ្សព្វផ្សាយ ឬ​ការពិភាក្សាអំពី​អាទិភាព​របស់​ស្ថាប័ន​នៃ​គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស ដើម្បី​លើកកម្ពស់​ការ​សម្រេចចិត្ត​ផ្អែកលើ​ទិន្នន័យ

សកម្មភាព​សំខាន់មួយចំនួន រួមមាន​​៖

  • ប្រមូល​ទិន្នន័យ​ជាក់លាក់​សម្រាប់​គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស លើ​ប្រធានបទ​ដែល​ស្នើឡើង​ដោយ​សមាជិក​គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស សម្រាប់​ការសម្រេចចិត្ត​ ឬ​បំពេញធាតុចូលលើ​គោលនយោបាយ។
  • ប្រើប្រាស់​ឯកសារ​ស្រាវជ្រាវ ឬ​ទិន្នន័យ​ដែល​មាន​ស្រាប់ ដើម្បី​បង្កើតជា​ឯកសារ​ផ្សព្វផ្សាយដែលឆ្លើយតប​​ទៅនឹងតម្រូវការ​របស់​សមាជិកគណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស​ សម្រាប់​ការសម្រេចចិត្ត​ ឬ​បំពេញធាតុចូល​លើគោលនយោបាយ។
  • រៀបចំ​ការពិភាក្សា​គោលនយោបាយ (ការប្រឹក្សា កិច្ចពិភាក្សា​ សិក្ខាសាលាកម្រិត​សហគមន៍ និងការពិភាក្សា​ផ្សេងៗ​ទៀត) សម្រាប់​ការសម្រេចចិត្ត​ ឬបំពេញ​ធាតុចូលលើគោលនយោបាយ

គម្រោងថវិកាគំាទ្រចូលរួមក្នុងគោលនយោបាយ មានសកម្មភាពសំខាន់ៗរួមមាន៖

 

ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម

កម្មវិធីពន្លកចំណេះមានគោលបំណងលើកកម្ពស់សម្លេង និងទស្សនៈរបស់ស្ត្រី ជនពិការ និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត ដោយធានាឱ្យមានការចូលរួមប្រកបដោយអត្ថន័យរបស់ពួកគេ នៅក្នុងបញ្ហាគោលនយោបាយដែលបានជ្រើសរើស។ ដូច្នេះហើយ កម្មវិធីនេះបានបង្កើតក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដែលមានអង្គការអ្នកជំនាញខាងយេនឌ័រ ពិការភាព និងក្រុមដែលត្រូវបានផាត់ចេញផ្សេងទៀត ដើម្បីបញ្ចូល សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ទៅក្នុងដំណើរការ សកម្មភាព និងប្រតិបត្តិការរបស់កម្មវិធី។

អង្គការសង្គមស៊ីវិលចំនួនបី ត្រូវបានជ្រើសរើស និង បង្កើតភាពជាដៃគូដើម្បីគាំទ្រដល់ការបញ្ជ្រាបសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គមនៅក្នុងកម្មវិធី។ ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម រួមមាន៖

នៅក្នុងកម្មវិធីរយៈពេល ៤ឆ្នាំនៃកម្មវិធីពន្លកចំណេះ ក្រុមជំនាញផ្នែកសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម នឹងអនុវត្តតួនាទីនៃការកសាងសមត្ថភាព និងការផ្តល់ប្រឹក្សាដូចខាងក្រោម៖

  • ផ្តល់ការកសាងសមត្ថភាពយេនឌ័រ និងពិការភាពដល់ក្រុមការងារកម្មវិធី និងដៃគូកម្មវិធី
  • ផ្តល់ជូននូវការយល់ដឹងពីអ្នកជំនាញលើតម្រូវការជាក់លាក់ និងអាទិភាពនៃសហគមន៍ដែលខ្វះខាត
  • ណែនាំសកម្មភាពរបស់ដៃគូកម្មវិធីដូចជា ការស្រាវជ្រាវ (ពិនិត្យឡើងវិញនូវការរចនា និងសំណើរ) ការប្រាស្រ័យទាក់ទងប្រកបដោយប្រសិទ្ធភាព និងការពិភាក្សាបែបបរិយាបន្ន
  • សម្របសម្រួលការចូលរួមរបស់ក្រុមគោលដៅផ្សេងៗ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
  • គាំទ្រកម្មវិធីលើការត្រួតពិនិត្យ ការវាយតម្លៃ និងការរៀន ដើម្បីធានាថាគោលបំណង និងលទ្ធផលរបស់ សមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ត្រូវបានតាមដាន ត្រួតពិនិត្យ និងរាយការណ៍ឱ្យបានត្រឹមត្រូវ។
  • គាំទ្រដៃគូយុទ្ធសាស្រ្ត ដើម្បីបង្កើតគោលនយោបាយសមភាពយេនឌ័រ ពិការភាព និងបរិយាបន្នសង្គម ដែលត្រូវប្រើប្រាស់នៅក្នុងអង្គការ ឬស្ថាប័ន (កន្លែងពាក់ព័ន្ធ) និង
  • ផ្តល់អនុសាសន៍ដល់កម្មវិធី (ក្នុងករណីដែលពាក់ព័ន្ធ និងផ្អែកលើសំណើរ)។

 

គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស

គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស គឺជាស្ថាប័នពាក់កណ្តាលផ្លូវការ ដែលមានសមាជិកពី ១០ ទៅ ១២នាក់ ដើម្បីគាំទ្រដល់ការអនុវត្ត និងធានាឱ្យមានការចូលរួមយ៉ាងសកម្ម និងភាពជាម្ចាស់របស់រដ្ឋាភិបាល។

សមាជិកនៃគណៈកម្មាធិការនេះ រួមមាន តំណាងមកពីក្រសួងស្ថាប័ននានា ដែលចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំផែនការ អនុវត្ត និងពិនិត្យឡើងវិញលើគោលនយោបាយ ព្រមទាំងអ្នកជំនាញបច្ចេកទេស អ្នកផ្តល់ព័ត៌មានសំខាន់ៗ និងតំណាងមកពីស្ថាប័នសិក្សាស្រាវជ្រាវ និងអង្គការសង្គមស៊ីវិល ដែលបានចូលរួមក្នុងដំណើរការគោលនយោបាយចម្រុះ។

គណៈកម្មាធិការប្រឹក្សាផ្នែកបច្ចេកទេស មានតួនាទីសំខាន់ៗ ដូចតទៅ៖

  • ផ្តល់ការណែនាំ និងការត្រួតពិនិត្យនៅកម្រិតយុទ្ធសាស្ត្រ ដល់ដៃគូកម្មវិធី ពាក់ព័ន្ធនឹងដំណើរការគោលនយោបាយ។
  • ភ្ជាប់ទំនាក់ទំនងក្នុងករណីដែលអាចធ្វើទៅបាន រវាងដៃគូរបស់កម្មវិធី និងដំណើរការគោលនយោបាយដែលពាក់ព័ន្ធ។
  • ចូលរួមក្នុងការពិភាក្សាគោលនយោបាយ និងព្រឹត្តិការណ៍នានាដែលរៀបចំដោយកម្មវិធីក្នុងនាមជាវាគ្មិន។
  • ធ្វើបទអន្តរាគមន៍គាំទ្រ ដល់សារៈសំខាន់នៃការសម្រេចចិត្តផ្អែកតាមទិន្នន័យ និងការពិភាក្សាប្រកបដោយបរិយាបន្នជាមួយនឹងសហគមន៍ និងសាធារណជនទូទៅ។
  • កំណត់ពីឱកាស ដើម្បីរៀបចំការពិភាក្សា និងប្រើប្រាស់ទិន្នន័យនៅក្នុងការងាររបស់ខ្លួន រិះរកវិធី ដើម្បីឱ្យលទ្ធផលរកឃើញដែលទទួលបានពីការស្រាវជ្រាវ មានផលជះជាអតិបរមាលើដំណើរការ និងលទ្ធផលគោលនយោបាយនានា។

 

ជនបង្គោលតំណាងក្រសួង

កម្មវិធី​ពន្លក​ចំណេះ​ ដំណាក់កាល​ទី១ បាន​មើលឃើញ​ពី​សារៈសំខាន់​នៃ​ការ​ចូលរួម​របស់​ក្រសួងក្នុងដំណើរការអនុវត្តកម្មវិធី​ ​ ​ដូច្នេះ​កម្មវិធី​ពន្លក​ចំណេះបាន​សហការ​ជាមួយជនបង្គោលតំណាង​ក្រសួង ចំនួន ២១រូប ។ កម្មវិធី​ពន្លក​ចំណេះ​ ដំណាក់កាល​ទី២ ​​បាន​​បន្ត និង​ពង្រឹង​ការអនុវត្ត​កិច្ចសហការនេះដើម្បី​ឲ្យ​ស្របទៅតាម​ការប្តេជ្ញាចិត្ត​របស់​កម្មវិធី​ក្នុង​ការ​រក្សា និង​កែលម្អ​យុទ្ធសាស្ត្រ​កិច្ចសហការ​ប្រកបដោយ​ជោគជ័យ ។ 

កិច្ចសហការរវាងជនបង្គោលតំណាង​ក្រសួង និង​កម្មវិធីពន្លកចំណេះ​រួមមាន៖

  • ចែករំលែក​ពីព័ត៌មាននៃ​ដំណើរការ​គោលនយោបាយ​សំខាន់ ដែលរាប់បញ្ជូល ការស្រាវជ្រាវ និង​ ​កិច្ចពិភាក្សា​។ ក្រុមការងារកម្មវិធីនឹងផ្ញើ​ជូនព័ត៌មាន​ថ្មីៗ​ជាប្រចាំ។
  • ចូលរួម​ក្នុង​ការពិភាក្សា​គោលនយោបាយ​កម្មវិធី​ពន្លក​ចំណេះ
  • សម្របសម្រួល​ការតភ្ជាប់​ជាមួយ​មន្រ្តី​ពាក់ព័ន្ធ​នៅក្នុង​ក្រសួង​ និង​បណ្ដាញផ្សេងៗ
  • ចូលរួម​ក្នុង​កម្មវិធី​ចែករំលែក​ចំណេះដឹង ដែលផ្តោតលើប្រធានបទ​ដូចជា ការត្រួតពិនិត្យ និង​ការវាយតម្លៃ វិធីសាស្ត្រ​ស្រាវជ្រាវ និង​ការស្វែងរកប្រភព​ទិន្នន័យ​ដែល​រៀបចំ​ដោយ​កម្មវិធីពន្លកចំណេះ៕

 

ដៃគូ​ក្រោម​កម្មវិធីពន្លក​ចំណេះ ដំណាក់កាល​ទី ១

ថវិកាគំាទ្រការស្រាវជ្រាវ​

អង្គការមូលនិធិ​អាស៊ី (The Asia Foundation) បាន​ជ្រើសរើស​អង្គការ​ក្នុងស្រុក​មួយ​ចំនួន​ក្នុង​ជុំ​នីមួយៗ​ដើម្បី​ទទួលថវិកាគំាទ្រការ​ស្រាវជ្រាវ​ និង​ថវិកាគំាទ្រការស្រាវជ្រាវ​បែបសហការ​ ដើម្បី​ធ្វើការ​ស្រាវជ្រាវ​ប្រកបដោយគុណភាព ដែល​ពាក់ព័ន្ធ​នឹង​គោលនយោបាយ​ទាំង​នៅ​កម្រិត​​ថ្នាក់ជាតិ ឬថ្នាក់ក្រោមជាតិ។

ការប្រកួតប្រជែងសម្រាប់ថវិកាគំាទ្រការ​ស្រាវជ្រាវ​​ របស់កម្មវិធីពន្លកចំណេះដំណាក់កាល​ទី ១ មាន​គោលបំណង​គាំទ្រ​អង្គការ​ណាមួយ​ដែល​កំពុង​ធ្វើ​ការស្រាវជ្រាវ​សកម្ម ឬ​ធ្វើការស្រាវជ្រាវ​លើ​បញ្ហា​អភិវឌ្ឍន៍​ផ្សេងៗ​ដែល​ជះឥទ្ធិពល​ដល់​គោលនយោបាយ ជាពិសេស​អង្គការ​ដែល​ទើប​បង្កើត​ថ្មី ដែល​ជាទូទៅ​មិនទាន់មានសម្លេង និង/ឬ​ជាអង្គការ​តូចៗ។ កិច្ចខិតខំ​ប្រឹងប្រែង​នេះ​នឹង​ផ្តល់​ឪកាស និង​សម្លេង​ទៅ​ដល់​បេក្ខភាពមកពីគ្រប់មជ្ឈដ្ឋាន ​ដើម្បី​ស្នើ​សុំថវិកាគាំទ្រការស្រាវជ្រាវ​ប្រកបដោយ​នវានុវត្តន៍​លើ​បញ្ហា​ដែល​​មិនមែន​ជា​វិស័យ​អាទិភាព​របស់​ស្ថាបន័ធំៗមួយចំនួន។

អំឡុងពេលដាក់ពាក្យ​ស្នើសុំ​​ថវិកាគំាទ្រការ​ស្រាវជ្រាវ (ជុំ​ទី ១) អង្គការ​ចំនួន​បួន​ត្រូវ​បាន​ជ្រើសរើស​ រួមមាន៖

អំឡុងពេលដាក់ពាក្យស្នើសុំ​ថវិកាគំាទ្រការ​ស្រាវជ្រាវ​ (ជុំ​ទី ២) អង្គការ​ចំនួន​ពីរ​ត្រូវ​បាន​ជ្រើសរើស​ ​រួមមាន៖

អំឡុងពេល​ដាក់ពាក្យស្នើសុំ​​ថវិកាគំាទ្រការ​ស្រាវជ្រាវ (ជុំ​ទី ៣) អង្គការ​ចំនួន​បួន​ត្រូវ​បាន​ជ្រើសរើស​ ​រួមមាន៖

ថវិកាគំាទ្រការស្រាវជ្រាវបែបសហការ

ថវិកាគំាទ្រការស្រាវជ្រាវបែបសហការរបស់កម្មវិធីពន្លកចំណេះ ដំណាក់កាលទី១  គឺជា​ដំណើរការ​ប្រកួតប្រជែង​សម្រាប់​ ស្ថាប័ន​ស្រាវជ្រាវ​នានា ដើម្បី​ស្នើ​សុំថវិកាការស្រាវជ្រាវបែបសកម្ម​​រួមគ្នា​ក្នុង​ក្រមខណ្ឌការប្រឹក្សា និង​សហការ​ជាមួយ​ក្រសួង​របស់រាជរដ្ឋាភិបាល​ផ្សេងៗ​នៅ​កម្ពុជា ។ ការស្រាវជ្រាវ​ដែល​បាន​ស្នើសុំ​ត្រូវតែ​ផ្តោត​លើ​​គោលនយោបាយ​ដែល​ទាក់ទង​នឹង​ការស្ដារ​ឡើងវិញ​របស់​កម្ពុជា​ក្រោយ​ជំងឺ​កូ​វី​ដ-១៩ គោលនយោបាយ​ការបរទេស​របស់​កម្ពុជា និង/ឬ​ទំនាក់ទំនង​អន្តរជាតិ រាប់បញ្ជូល បញ្ហា និង​ឧបសគ្គ​ ដែល​កម្ពុជា​អាច​ចាត់ទុកថា​មាន​សារៈសំខាន់​ក្នុងកម្រិតថ្នាក់​តំបន់​អំឡុងពេល​ធ្វើជា​ប្រធាន​អាស៊ាន និង​បញ្ហា​ប្រឈម​ផ្នែក​កិច្ចគាំពារ​សង្គមដែលសិ្ថតក្នុងចំណោម​បញ្ហា​ជាច្រើនដែល​កំពុង​កើតឡើង​ ។ 

អំឡុងពេលដាក់ពាក្យ​ស្នើសុំ ​ថវិកាគំាទ្រការស្រាវជ្រាវបែប​សហការ អង្គការ​ចំនួន​បួន​ត្រូវ​បាន​ជ្រើសរើសរួមមាន៖